នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. អមដោយលោក សេង ឈាងឡាយ ប្រធានការិយាល័យសវនកម្មទី១ និងលោកស្រី កែម សិរីបុត្រ អនុប្រធានការិយាល័យសវនកម្មទី១ នៃនាយកដ្ឋានសវនកម្មទី១ បានចូលរួមកម្មវិធីបើក “សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥” របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីអ្នកជំនាញមកពីបណ្តាប្រទេសនានាក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តំណាងមកពីប្រទេសមួយចំនួន តំណាងអង្គភាពក្រោមឱវាទ អ.ស.ហ. ប្រតិបត្តិករ អង្គភាពជំនាញជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងៗទៀត។