នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “ការប្រើប្រាស់ប្រព័ន្ធស្នើសុំច្បាប់ឈប់សម្រាកឌីជីថល និងការប្រើប្រាស់ប្រព័ន្ធកត់ត្រាឯកសារចេញ-ចូល របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.” សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ វគ្គបណ្តុះបណ្តាលផ្ទៃក្នុងនេះបានបញ្ចប់ទៅនៅវេលាម៉ោង ១១:០០ នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។