នាព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនំាកិច្ចប្រជុំផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្ដីណែនាំស្តីពីការប្រមូលភស្តុតាងសវនកម្ម និងការជ្រើសរើសសំណាកគំរូសវនកម្ម ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនំានាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញទាំងអស់របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់ជាអនុសាសន៍ណែនំាដើម្បីបំពេញបន្ថែមលើខ្លឹមសារនៃសេចក្តីព្រាងសេចក្ដីណែនាំនេះផងដែរ។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គភាព បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនំា និងមន្រីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងស្មារតីទទួលខុសត្រូវខ្ពស់។