នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ លើសេចក្ដីព្រាងផែនការសកម្មភាពបីឆ្នាំរំកិល ២០២៥-២០២៧ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញទាំងអស់របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព បានផ្តល់ជាអនុសាសន៍ណែនាំដើម្បីបំពេញបន្ថែមលើសេចក្តីព្រាងផែនការនេះផងដែរ។ ជាចុងបញ្ចប់ លោកអនុប្រធានប្រធានអង្គភាព បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនំា និងមន្រ្តីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង ០៤:២០ នាទី ប្រកបដោយផ្លែផ្លា និងស្មារតីទទួលខុសត្រូវខ្ពស់។