នាព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព “ប្រព័ន្ធតភ្ជាប់រវាងអង្គភាពសវនកម្មផ្ទៃក្នុង និងអង្គភាពក្រោមឱវាទ អ.ស.ហ.” និង “ប្រព័ន្ធវិភាគទិន្នន័យរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.” ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់ជាអនុសាសន៍ណែនាំដល់ការិយាល័យជំនាញក្នុងការកែសម្រួល និងបំពេញបន្ថែមនូវមុខងារមួយចំនួនទៀតដើម្បីឱ្យការអនុវត្តការប្រើប្រាស់ប្រព័ន្ធទាំងពីរនេះប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គភាព បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ក្នុងការអនុវត្តការងារកន្លងមក។ កិច្ចប្រជុំនេះបានបញ្ចប់ទៅនៅវេលាម៉ោង ១១:៣០ នាទីព្រឹក ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។