ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំបកប្រែឯកសារផ្លូវការជាភាសាអង់គ្លេសដើម្បីត្រួតពិនិត្យលើការបកប្រែសៀវភៅផែនការអភិវឌ្ឍអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារសម្រាប់រយៈពេល_១០ឆ្នាំនាថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំបកប្រែឯកសារផ្លូវការជាភាសាអង់គ្លេសដើម្បីត្រួតពិនិត្យលើការបកប្រែ “ផែនការអភិវឌ្ឍអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារសម្រាប់រយៈពេល ១០ឆ្នាំ” ដោយមានការចូលរួមពីសមាជិកនៃក្រុមការងាររៀបចំបកប្រែឯកសារផ្លូវការជាភាសាអង់គ្លេស។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានធ្វើការត្រួតពិនិត្យ ផ្ដល់ការណែនាំ និងកែសម្រួលលើពាក្យបច្ចេកទេសនៅក្នុង “ផែនការអភិវឌ្ឍអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារសម្រាប់រយៈពេល ១០ឆ្នាំ”។កិច្ចប្រជុំនេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។