នាព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានគណៈកម្មការចំពោះកិច្ច បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងវាយតម្លៃលើសេចក្ដីព្រាងរបាយការណ៍សវនកម្មនៅអង្គភាពក្រោមឱវាទចំនួន ២ រួមមាន ៖ ១. សេចក្ដីព្រាងរបាយការណ៍សវនកម្មនៅ ន.គ.ស. សម្រាប់ការិយបរិច្ឆេទ២០២៣ និង២. សេចក្ដីព្រាងរបាយការណ៍សវនកម្មនៅ ន.ស.ស. សម្រាប់ការិយបរិច្ឆេទ២០២៣ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សវនករទទួលបន្ទុកក្នុងការរៀបចំសេចក្ដីព្រាងរបាយការណ៍សវនកម្មនៅអង្គភាពក្រោមឱវាទចំនួន ២ និងបានផ្ដល់ការណែនាំបន្ថែមដល់សវនករទទួលបន្ទុកកែសម្រួលលើចំណុចមួយចំនួន។ បន្ថែមពីនេះ គណៈកម្មការចំពោះកិច្ចបានសម្រេចឯកភាពទទួលយកនូវការបំភ្លឺរបស់សវនករទទួលបន្ទុកទាំង ២ និងអនុញ្ញាតឱ្យសវនករទទួលបន្ទុកបន្តនីតិវិធីតាមបញ្ញត្តិដែលមានជាធរមាន។ កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់នៅម៉ោង ១១ : ០៨ នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។