នៅរសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំបើកដាក់ឱ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) ដឹកនាំដោយ លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋាន នៃ ន.ធ.ក. អមដោយសហការី។ កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង ១៣:៣០ នាទីរសៀល និងបានបញ្ចប់នៅម៉ោង ១៤:៣០ នាទីរសៀលនាថ្ងៃដដែល។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។