នារសៀលថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយសហការី​ បានជួបប្រជុំពិភាក្សាជាមួយលោក Aucky Pratama ប្រធានដឹកនាំកិច្ចការសាធារណៈក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសមាគមគណនេយ្យករជំនាញ (ACCA) និងលោក នូវ រតនា នាយកការិយាល័យតំណាង ACCA ប្រចាំនៅកម្ពុជា។ កិច្ចប្រជុំនេះ មានគោលបំណងស្វែងយល់បន្ថែមអំពីអង្គភាពសវនកម្មផ្ទៃក្នុងនៃ​ អ.ស.ហ.​ និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង ACCA តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា។ កិច្ចប្រជុំពិភាក្សានេះ បានបញ្ចប់ទៅនៅវេលាម៉ោង ៣:៣០នាទី រសៀល ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។