នាព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបបទបង្ហាញស្តីពី “ប្រព័ន្ធសុំច្បាប់ឈប់សម្រាកឌីជីថល និង ប្រព័ន្ធកក់បន្ទប់ប្រជុំឌីជីថលរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.” សម្រាប់មន្រ្តីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ការធ្វើបទបង្ហាញនេះបានបញ្ចប់ទៅនៅវេលាម៉ោង ១២:៣០ នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។