នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ( អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីយន្តការនិងនីតិវិធីការតាមដានត្រួតពិនិត្យ និងវាយតម្លៃការប្រតិបត្តិគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈរបស់សវនករនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញទាំងអស់របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់អំពីធាតុចូលសំខាន់ៗ ដើម្បីឱ្យសេចក្តីព្រាងសេចក្ដីណែនាំនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់។ កិច្ចប្រជុំនេះ បានបញ្ចប់នៅវេលាម៉ោង ១៦:៣០នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។