នាព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានគណៈកម្មការចំពោះកិច្ចវាយតម្លៃរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃរបាយការណ៍ស្តីពីការតាមដានការអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២២ នៅនិយ័តករធារ៉ាប់រងកម្ពុជា និងនិយ័តករអាជីវកម្មរចលនវត្ថុ និងបញ្ចាំ។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានសម្រេចឯកភាពទទួលយកនូវការបំភ្លឺរបស់សវនករទទួលបន្ទុក និងអនុញ្ញាតឱ្យសវនករទទួលបន្ទុកបន្តនីតិវិធីរៀបចំរបាយការណ៍ស្តីពីការតាមដានការអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២២ នៅនិយ័តករធារ៉ាប់រងកម្ពុជា និងនិយ័តករអាជីវកម្មរចលនវត្ថុ និងបញ្ចាំ។ កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់នៅម៉ោង ១២:០០ នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។