នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងសហការីបានអញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយកនិយ័តករ ព្រមទាំងមន្ត្រីក្រោមឱវាទ អ.ស.ហ.។