នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ( អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំលើសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីយន្តការ និងនីតិវិធីសវនកម្មហិរញ្ញវត្ថុរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលើអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពីអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញទាំងអស់របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់អំពីធាតុចូលសំខាន់ៗពាក់ព័ន្ធយន្តការការងារសវនកម្មហិរញ្ញវត្ថុ ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយនិងច្បាស់លាស់អំពីដំណាក់កាលនីមួយៗក្នុងការអនុវត្តការងារសវនកម្មហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ។ កិច្ចប្រជុំនេះ បានបញ្ចប់នៅវេលាម៉ោង ១២:០០នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។