នារសៀលថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សា តាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយក្រុមការងារបច្ចេកទេសនៃ អ.ស.ហ. ដើម្បីដាក់ឆ្លងការពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងផែនការសកម្មភាព៣ឆ្នាំរំកិល (២០២៣-២០២៥) របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. និងមានការចូលរួមពីថ្នាក់ដឹកនាំនៃ អគ្គលេខាធិការដ្ឋាន និយ័តករធានារ៉ាប់រង និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យនិងសវនកម្ម និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ ជាលទ្ធផល សេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំរំកិល ២០២៣-២០២៥ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ទទួលបានការឯកភាពពីក្រុមការងារបច្ចេកទេសនៃ អ.ស.ហ.។