នាព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមជំនួយបច្ចេកទេសរបស់ធនាគារពិភពលោក អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំកម្មវិធីបណ្តុះ បណ្តាល អំពីក្របខណ្ឌការអនុវត្តការធ្វើសវនកម្មសមិទ្ធកម្ម តាមប្រព័ន្ធវីដេអូហ្សូម (Zoom) ដោយលោក Darrel Scott អ្នកជំនាញការរបស់ធនាគារពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)