នៅព្រឹកថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលដល់ទីកន្លែងនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(កសហវ) ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំសហការីជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង កសហវ ដែលបានអនុញ្ញាតឱ្យមន្ដ្រីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានចុះហ្វឹកហាត់ការងារដល់ទីកន្លែងរយៈពេល ១ ខែពេញ។ កម្មវិធីនេះ ប្រព្រឹត្តទៅប្រកបដោយកិច្ចសហប្រតិបត្តិការល្អ និងផ្លែផ្កាខ្ពស់។