ចាប់ពីថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ចរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.បានដំណើរការកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យ និងវាយតម្លៃលើរបាយការណ៍សវនកម្មរបស់សវនករទទួលបន្ទុកអង្គភាពក្រោមឱវាទ អ.ស.ហ.។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានណែនាំឱ្យសវនករទទួលបន្ទុកអគ្គលេខាធិការដ្ឋាននៃ អ.ស.ហ. បន្ថែមនីតិវិធីសវនកម្មដើម្បីធានាបានថាលទ្ធផលសវនកម្មមានគុណភាព។ ដោយឡែក សម្រាប់លទ្ធផលសវនកម្មរបស់សវនករទទួលបន្ទុកសវនដ្ឋានផ្សេងទៀត គណៈកម្មការចំពោះកិច្ចបានធ្វើការវាយតម្លៃទទួលយកលទ្ធផលសវនកម្ម និងបានណែនាំឱ្យសវនករទទួលបន្ទុកធ្វើការកែសម្រួលនូវបញ្ហាបច្ចេកទេស និងទម្រង់មួយចំនួន។
កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។