នាព្រឹកថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០២២ របស់អង្គភាពសវនកម្មផ្ទៃក្នុង។ច្ចប្រជុំនេះ មានការចូលរួមពី អនុប្រធានអង្គភាព, ថ្នាក់ដឹកនាំប្រធាននាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញក្រោមឱវាទទាំងអស់។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាពសវនកម្មផ្ទៃក្នុង បានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០២២ ព្រមទាំងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានក្រោមឱវាទ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់ជាអនុសាសន៍ និងណែនាំតម្រង់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តនៅត្រីមាសបន្ទាប់ផងដែរ។ ជាចុងក្រោយឯកឧត្តមប្រធានអង្គភាពបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំបំពេញការងារអស់ពីកំលាំងកាយនិងចិត្តប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/1.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/2.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/5.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/3.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/4.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/q1-777x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/q4-777x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/q2-777x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/q3-777x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/q5-777x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/q9-777x1024.jpg)