នៅរសៀល ថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានប្រតិភូសវនកម្មនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំ “កិច្ចប្រជុំបើកដាក់ឱ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៣” ដោយមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាននៃ អ.ស.ហ. ដែលដឹកនាំដោយ ឯកឧត្តម គុយ សាវុធ ជាអគ្គលេខាធិការរងនៃ អ.ស.ហ. អមដោយសហការីចំនួន ០៧ រូប។
កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង ១៤:០០ នាទី និងបានបញ្ចប់នៅម៉ោង ១៥:១៥ នាទី រសៀល នាថ្ងៃដដែល។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហការខ្ពស់។