នារសៀលថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយលោកអនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុង និងសហការីបានជួបប្រជុំពិភាក្សាជាមួយតំណាងធនាគារពិភពលោក(World Bank)ស្តីពីជំនួយបច្ចេកទេសក្នុងក្របខណ្ឌ អ.ស.ហ. ។