នារសៀលថ្ងៃចន្ទ ១ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការវាយតម្លៃសមិទ្ធិកម្មនៃមន្ត្រីអនុវត្តគម្រោងរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កិច្ចប្រជ៉ំនេះមានការចូលរួមពី លោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន និងថ្នាក់ដឹកនាំការិយាល័យទាំងអស់នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។