នាថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក យឹម វីរៈ អនុប្រធាននាយកដ្ឋានសវនកម្មទី១ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានចូលរួមសិក្ខាសាលាស្តីពីការពិនិត្យបញ្ចប់ខឹ្លមសារនៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពី គោលការណ៏ណែនាំសម្រាប់ការវិនិយោគមូលនិធិសន្តិសុខសង្គមដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ 

ក្រោមការដឹកនាំសម្របសម្រួលដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម។ សិក្ខាសាលានេះ មានគោលបំណងប្រមូលធាតុចូល និងទទួលយោបល់បន្ថែមពី វិស័យឯកជន សាធារណៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានាដើម្បីបញ្ចប់សេក្តីព្រាងអនុក្រឹត្យស្តីពី គោលការណ៍ណែនាំសម្រាប់ការវិនិយោគមូលនិធិសន្តិសុខសង្គម អាចអនុវត្តបានក្នុងកម្រិតបរិបទសង្គមជាក់ស្តែងនាពេលបច្ចុប្បន្ន។