នៅព្រឹកថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយ លោក នួន សំរតនា អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ បានអញ្ជើញចូលរួម “ទិវាធានារ៉ាប់រង ២០២២” នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. ដោយមានចូលរួមពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានធានារ៉ាប់រង ដៃគូរអភិវឌ្ឍន៍ សមាគមធុរៈកិច្ចនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/c1-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/c2-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/c3-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/c4-1024x509.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/c5-1024x720.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/c7-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/07/c8-1024x683.jpg)