នៅព្រឹកថ្ងៃពុធ ៦ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដើម្បីធ្វើបទបង្ហាញក្រោមប្រធានបទ “ការគ្រប់គ្រងទ្រព្យ” ក្នុងវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី៤ សម្រាប់ក្រុមហ៊ុនបរធនបាល, ក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ, បរធនបាលរូបវន្តបុគ្គលឯករាជ្យ, ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាពឬសេវារក្សាទុក (Escrow Service) ក្នុងវិស័យបរធនបាលកិច្ច, ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងសាធារណៈជន ដែលប្រព្រឹត្តទៅនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។