នារសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រួតពិនិត្យលើសេចក្ដីព្រាងស្តីពីទម្រង់បញ្ជីត្រួតពិនិត្យ និងវាយតម្លៃការប្រតិបត្តិគោលការណ៍គ្រឹះនៃក្រមសីលធម៌សម្រាប់សវនកររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការទូទៅ នាយកដ្ឋានសវនកម្មទី១ និងនាយកដ្ឋានសវនកម្មទី២។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់ដែលជាធាតុចូលពាក់ព័ន្ធបន្ថែម ដើម្បីធានាបាននូវភាពពេញលេញ និងគ្រប់គ្រាន់ ក្នុងការរៀបចំសេចក្តីព្រាងនេះ។ កិច្ចប្រជុំនេះ បានបញ្ចប់នៅវេលាម៉ោង ១៧ៈ០០នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។