នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រួតពិនិត្យលើសេចក្ដីព្រាងគោលនយោបាយបង្កើតភាពទន់ភ្លន់នៅក្នុងការអនុវត្តការងារសវនកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការទូទៅ នាយកដ្ឋានសវនកម្មទី១ និងនាយកដ្ឋានសវនកម្មទី២។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានធ្វើការត្រួតពិនិត្យ និងផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់ ដែលជាធាតុចូលពាក់ព័ន្ធបន្ថែមដល់មន្រ្តីជំនាញទទួលបន្ទុកក្នុងការតាក់តែង និងកែសម្រួលលើសេចក្ដីព្រាងគោលនយោបាយភាពទន់ភ្លន់នៅក្នុងការអនុវត្តការងារសវនកម្ម។
កិច្ចប្រជុំនេះ បានបញ្ចប់នៅវេលាម៉ោង ១២ៈ០០នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។