នារសៀលថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានគណៈកម្មការចំពោះកិច្ចវាយតម្លៃរបាយការណ៍សវនកម្ម របាយការណ៍ពិនិត្យឡើងវិញ និងរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្ម បានដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃរបាយការណ៍ស្តីពីការពិនិត្យឡើងវិញ ការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ និងការបង់ភាគទាន១០% ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ, និយ័តករគណនេយ្យនិងសវនកម្ម និងនិយ័តករសន្តិសុខសង្គម។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានសម្រេចឯកភាពទទួលយកនូវការបំភ្លឺរបស់សវនករទទួលបន្ទុក និងអនុញ្ញាតឱ្យសវនករទទួលបន្ទុកបន្តនីតិវិធីរៀបចំរបាយការណ៍ស្តីពីការពិនិត្យឡើងវិញប្រចាំត្រីមាសទី២ ឆ្នាំ២០២៣។ កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់នៅម៉ោង ១៦ៈ០០នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។