នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំប្រជុំផ្ទៃក្នុងអង្គភាពលើសេចក្តីព្រាងឧត្តមានុវត្តន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព, ថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់ជាធាតុចូលសំខាន់ៗមួយចំនួន ដើម្បីឱ្យសេចក្តីព្រាងនេះមានភាពគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំនេះ បានបញ្ចប់នៅពេលវេលាម៉ោង ១២:០០ នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។