នាព្រឹកថ្ងៃសុក្រ ១១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលរួមកម្មពិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាប្រចាំឆ្នាំ២០២២
“My First STOCK 2022″ដែលសហការរៀបចំដោយ និយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងដល់សាធារណៈជនឱ្យបានយល់កាន់តែច្បាស់ពីវិស័យមូលបត្រ ក៏ដូចជាដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាឆ្នាំ២០២២ នេះបានប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ទិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។