ព័ត៌មានថ្មីៗ

“កិច្ចប្រជុំបូកសរុបវាយតម្លៃការអនុវត្តលទ្ធផលគន្លឹះនិងផែនការសកម្មភាពឆ្នាំ២០២៥ និងការរៀបចំលទ្ធផលគន្លឹះនិងផែនការសកម្មភាពឆ្នាំ២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ញត្តិថ្កោលទោសរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ ទៅលើប្រព័ន្ធគ្រប់គ្រងឯកសារឌីជីថលរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងផ្តល់យោបល់សេចក្តីព្រាងមាតិកានៃគោលការណ៍ណែនាំស្តីពីសវនកម្មទ្រព្យសកម្មរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍សវនកម្មហិរញ្ញវត្ថុមិនបានព្រាងទុកសម្រាប់ការិយបរិច្ឆេទ២០២៤ របស់អង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកម្ម (ACSEP) នៃនិយ័តករបរធនបាលកិច្ច កិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃសេចក្តីព្រាងរបាយការណ៍ស្តីពីការពិនិត្យឡើងវិញការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទាន ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់អង្គភាពក្រោមឱវាទ អ.ស.ហ.

កិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. អាណត្តិទី១ លើកទី២៦

នាព្រឹកថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា គ.ស.២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. អាណត្តិទី១ លើកទី២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ....

កិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងសេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មធនធានមនុស្សនៃបណ្ដាអង្គភាពក្រោមឱវាទ អ.ស.ហ. របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងសេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មធនធានមនុស្សនៃបណ្ដាអង្គភាពក្រោមឱវាទ អ.ស.ហ. របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។...

កម្មវិធីកាន់បិណ្ឌវេនទី៥ នៅវត្តទេព រង្សី (ហៅវត្តថ្មី) និងវត្តសុវណ្ណវារី (ហៅវត្តចាស់) ដែលស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល

នារសៀលថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដំណើរដោយសហការីបានចូលរួមកម្មវិធីកាន់បិណ្ឌវេនទី៥ នៅវត្តទេព រង្សី (ហៅវត្តថ្មី)...

កិច្ចប្រជុំកម្រិត​ផ្ទៃក្នុង​អង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើ​ការកែលម្អ​ឧត្តមានុវត្តន៍នៃការ​គ្រប់គ្រងប្រតិបត្តិការរបស់អង្គភាពសវនកម្ម​ផ្ទៃក្នុងនៃ អ.ស.ហ.

ព្រឹកថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិត​ផ្ទៃក្នុង​អង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើ​ការកែលម្អ​ឧត្តមានុវត្តន៍នៃការ​គ្រប់គ្រងប្រតិបត្តិការរបស់អង្គភាពសវនកម្ម​ផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោក​អនុប្រធាន​អង្គភាព ​ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញ​នៃអង្គភាព​សវនកម្មផ្ទៃក្នុង។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់ជាធាតុចូល​មួយចំនួន​ដើម្បី​បំពេញបន្ថែមលើការកែលម្អឧត្តមានុវត្តន៍​នេះឲ្យកាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែសីហា ឆ្នាំ២០២៥ របស់នាយកដ្ឋានកិច្ចការទូទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង

នារសៀលថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែសីហា ឆ្នាំ២០២៥ របស់នាយកដ្ឋានកិច្ចការទូទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការទូទៅ។…