នាព្រឹកថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំបទបង្ហាញផ្ទៃក្នុងស្តីពី “របៀបនៃការប្រើប្រាស់ Cloud Server” សម្រាប់មន្រ្តីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ បទបង្ហាញនេះរៀបចំឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងអំពីរបៀបនៃការប្រើប្រាស់ Cloud Server ដល់មន្ត្រីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ បទបង្ហាញនេះបានបញ្ចប់នៅវេលាម៉ោង ១២:៣០ នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។