នារសៀលថ្ងៃចន្ទ ៦រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គភាពសវនកម្មផ្ទៃក្នុងនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំសិក្ខាសាលាបញ្រ្ជាបការយល់ដឹងអំពីប្រកាសស្តីពីការដាក់ឱ្យអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រងមន្រ្តី របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ សិក្ខាសាលាបញ្រ្ជាបការយល់ដឹងនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រងមន្ត្រីរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អំពីលក្ខខណ្ឌការ ងារ ជាពិសេស ម៉ោងពេលក្នុងការបំពេញការងារ និងនីតិវិធីក្នុងការសុំច្បាប់ជាដេីម ។ កម្មវិធីសិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ សិក្ខាសាលាបញ្ជ្រាបការយល់ដឹងនេះបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114135712_IMG_0943-scaled.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114135903_IMG_0947-scaled.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114141332_IMG_0983-scaled.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114140508_IMG_0962-scaled.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114140605_IMG_0966-scaled.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114140310_IMG_0956-scaled.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114140332_IMG_0958-scaled.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114140945_IMG_0974-scaled.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114140913_IMG_0972-scaled.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114141039_IMG_0976-scaled.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114142338_IMG_0993-scaled.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114144338_IMG_1011-scaled.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114144419_IMG_1013-scaled.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/11/20221114_144159-scaled.jpg)