នៅរសៀលថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ គ.ស.២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងនិយ័តករ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ អ.ស.ហ.។