នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើប្រព័ន្ធរក្សាទុកទិន្នន័យអង្គភាពក្រោមឱវាទ អ.ស.ហ. របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព ក៏បានផ្តល់នូវអនុសាសន៍ណែនាំ ដើម្បីបន្តរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងជូនមន្ត្រីអង្គភាពសវនកម្មផ្ទៃក្នុង និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គភាព ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។
………………………………….