នារសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. អមដោយលោកប្រធាននាយកដ្ឋាន និងមន្ដ្រីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានជួបប្រជុំពិភាក្សាជាមួយតំណាងនៃសកលវិទ្យាល័យពាណិជ្ជសាស្រ្ដ អេស៊ីលីដា ដែលប្រព្រឹត្តទៅនៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើលទ្ធភាពក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងសកលវិទ្យាល័យពាណិជ្ជសាស្រ្ដ អេស៊ីលីដា។ កិច្ចប្រជុំពិភាក្សានេះ បានបញ្ចប់ប្រកបដោយផែ្លផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។