នាព្រឹកថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក នួន សំរតនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ អមដោយលោកប្រធាន និងលោកអនុប្រធានការិយាល័យផែនការ និងបណ្ដុះបណ្ដាល បានជួបប្រជុំពិភាក្សាជាមួយតំណាងសមាគមគណនេយ្យករជំនាញ (ACCA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅជាន់ទី១៤ អគារ Exchange Square។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើលទ្ធភាពក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងសមាគមគណនេយ្យករជំនាញ (ACCA)។ កិច្ចប្រជុំពិភាក្សានេះ បានបញ្ចប់ប្រកបដោយផែ្លផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។