ហេដ្ឋារចនាសម្ព័ន្ធរឹង

ការរៀបចំទីកន្លែងការងារ សម្ភារបរិក្ខាបច្ចេកទេស និងគ្រឿងសង្ហារឹមដើម្បីធានាបានផាសុខភាព សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការបំពេញការងាររបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ជាពិសេសការអនុវត្តការងារពីចម្ងាយ អង្គភាពសវនកម្មផ្ទៃក្នុងគ្រោងនឹងរៀបចំបន្ទប់ធ្វើការជូនប្រធានអង្គភាព អនុប្រធានអង្គភាព ព្រមទាំងរៀបចំបំពាក់សម្ភារបរិក្ខាបច្ចេកទេស និងប្រព័ន្ធពត៌មានវិទ្យាសម្រាប់បន្ទប់ប្រជុំ។ ជាមួយគ្នានេះដែរ ការរៀបចំរចនាសម្ព័ន្ធស្ថាប័ននិងចាត់តាំងថ្មីទាមទារឱ្យអង្គភាពសវនកម្មផ្ទៃក្នុង ត្រូវគ្រោងផងដែរនូវសម្ភារបរិក្ខាបច្ចេកទេស គ្រឿងសង្ហារឹម និងសម្ភារប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងចំនួនមន្រ្តីនិងតម្រូវការការងារ។