នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងបានវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីអនុវត្តគម្រោងរបស់អង្គភាពសវនកម្មផ្ទៃក្នុង។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមប្រធានបានផ្តល់អនុសាសន៍ និងតម្រង់ទិសដៅការងារមួយចំនួនសម្រាប់ការអនុវត្តនៅខែបន្ទាប់។ ជាចុងក្រោយ ឯកឧត្ដមប្រធានបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់។