នារសៀលថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិភាក្សា តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ជាមួយក្រុមការងារបច្ចេកទេសនៃ អ.ស.ហ. ដើម្បីដាក់ឆ្លងការពិនិត្យ និងផ្តល់យោបល់លើ ១.សេចក្ដីព្រាងគោលការណ៍ណែនាំស្តីពីសវនកម្មសមិទ្ធកម្ម ២.សេចក្តីព្រាងសេចក្តីណែនាំស្តីពីយន្តការនិងនីតិវិធីសវនកម្មសមិទ្ធកម្ម និង ៣.សេចក្តីព្រាងផែនការយុទ្ធសាស្រ្តសវនកម្ម (២០២៣-២០២៥) របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃ អគ្គលេខាធិការដ្ឋាន និយ័តករធានារ៉ាប់រង និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យនិងសវនកម្ម និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ ជាលទ្ធផល សេចក្ដីព្រាងគោលការណ៍ណែនាំស្តីពី សវនកម្មសមិទ្ធកម្ម និងសេចក្តីព្រាងសេចក្តីណែនាំស្តីពី យន្តការនិងនីតិវិធីសវនកម្មសមិទ្ធកម្ម និងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តសវនកម្ម (២០២៣-២០២៥) របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ទទួលបានការឯកភាពពីក្រុមការងារបច្ចេកទេសនៃ អ.ស.ហ.។