នាព្រឹកថ្ងៃអង្គារ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយលោក នួន សំរតនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ បានអញ្ជើញចូលរួម “ពិធីសំណេះសំណាលជាមួយនិវត្តជនថ្នាក់កណ្តាល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសមាគម នៅសាលាជាតិគយ។