កិច្ចប្រជុំ ដើម្បីពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងគោលការណ៍ណែនាំស្តីពីសវនកម្មប្រតិបត្តិការ
នារសៀលថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងគោលការណ៍ណែនាំស្តីពីសវនកម្មប្រតិបត្តិការ។ កិច្ចប្រជុំនេះបានបញ្ចប់នៅម៉ោង 17:30 ល្ងាច ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។