កិច្ចប្រជុំបើកដាក់ឱ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៤
នៅរសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានប្រតិភូសវនកម្មនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំបើកដាក់ឱ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.)...