Month: September 2024

ការប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី៤ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ

នារសៀលថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលរួមទស្សនាការប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី៤ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ រវាងក្រុមកីឡាបាល់ទាត់ អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. /និយ័តករមូលបត្រកម្ពុជា និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (អ.ស.ផ./ន.ម.ក./ន.អ.ប.) ....

កិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ ទៅលើប្រព័ន្ធសុំច្បាប់ឌីជីថល របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ ទៅលើប្រព័ន្ធសុំច្បាប់ឌីជីថល របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដែលមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ ...

សិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ការអនុវត្តការងារសវនកម្មហិរញ្ញវត្ថុ”

នាថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ការអនុវត្តការងារសវនកម្មហិរញ្ញវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្ដិ...

កិច្ចប្រជុំផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃលទ្ធផលការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិល ២០២១-២០២៣ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំប្រជុំផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃលទ្ធផលការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិល ២០២១-២០២៣ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែសីហា ឆ្នាំ២០២៤ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែសីហា ឆ្នាំ២០២៤ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធានអង្គភាព, ថ្នាក់ដឹកនាំនាយកដ្ឋាន, ...