នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ច, លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចបានដឹកនាំសមាជិកចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍សវនកម្មហិរញ្ញវត្ថុមិនបានព្រាងទុកសម្រាប់ការិយបរិច្ឆេទ២០២៥ របស់អង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកម្ម (ACSEP) នៃនិយ័តករបរធនបាលកិច្ច។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានសម្រេចឯកភាពទទួលយកនូវការរៀបចំសេចក្តីព្រាងរបាយការណ៍សវនកម្មហិរញ្ញវត្ថុមិនបានព្រាងទុកសម្រាប់ការិយបរិច្ឆេទ២០២៥ របស់អង្គភាពអនុវត្តគម្រោង ACSEP និងផ្ដល់ការអនុញ្ញាតឱ្យសវនករទទួលបន្ទុកបន្តនីតិវិធីការងារ។ កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់នៅ ម៉ោង ១០ : ០០ នាទីព្រឹក ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។