Category: news-events

កិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍ស្តីពីការពិនិត្យឡើងវិញការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទាន ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់អង្គភាពក្រោមឱវាទ អ.ស.ហ.

នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ច បានដឹកនាំសមាជិកចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍ស្តីពីការពិនិត្យឡើងវិញការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទាន ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់អង្គភាពក្រោមឱវាទ អ.ស.ហ.។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានសម្រេចឯកភាពទទួលយកនូវការរៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីការពិនិត្យឡើងវិញ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់សវនករទទួលបន្ទុកនិងអនុញ្ញាតឱ្យសវនករទទួលបន្ទុកបន្តនីតិវិធីក្នុងការរៀបចំរបាយការណ៍ស្តីពីការពិនិត្យឡើងវិញប្រចាំត្រីមាសទី២ឆ្នាំ២០២៦។....

ប្រគេនទេយ្យទានដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្តបទុមវារី (ហៅ វត្តឃ្មួញ)

នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យនិងមន្រ្តីជំនាញទាំងអស់របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ទៅប្រគេនទេយ្យទាន និងទេយ្យវត្ថុ មាន ទៀនព្រះវស្សា ស្លាដក អង្ករ មី ទឹកក្រូច ទឹកសុទ្ធ និងបរិក្ខាជាច្រើនទៀត ដើម្បីប្រគេនដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងអាវាសវត្តបទុមវារី (ហៅ…

កិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី១ អាណត្តិទី២

នៅព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា គ.ស.២០២៦ ឯកឧត្តម ឈុន​ សម្បត្តិ​ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី១ អាណត្តិទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ ដែលបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំសាលធំជាន់ទី២ នៃទីស្តីការ អ.ស.ហ.។...

កិច្ចប្រជុំកម្រិត​ផ្ទៃក្នុង​អង្គភាព​​ដើម្បីពិនិត្យ និងផ្តល់​យោបល់​លើសេចក្ដីព្រាងសេចក្ដីណែនាំស្ដី​ពីការរៀបចំ​របាយការណ៍​ស្ដីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការ​ប្រចាំត្រីមាស និងប្រចាំឆ្នាំនៅបណ្ដា​អង្គភាពក្រោមឱវាទ​អាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែន​ធនាគារ របស់អង្គភាព​សវនកម្មផ្ទៃក្នុងនៃ​អាជ្ញាធរសេវា​ហិរញ្ញវត្ថុ​មិនមែនធនាគារ (អ.ស.ហ.)

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី ព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាព​សវនកម្មផ្ទៃក្នុង​នៃ​អាជ្ញាធរសេវាហិរញ្ញវត្ថុ​មិន​មែន​ធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិត​ផ្ទៃក្នុង​អង្គភាព​​ដើម្បីពិនិត្យ និងផ្តល់​យោបល់​លើសេចក្ដីព្រាងសេចក្ដីណែនាំស្ដី​ពីការរៀបចំ​របាយការណ៍​ស្ដីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការ​ប្រចាំត្រីមាស និងប្រចាំឆ្នាំនៅបណ្ដា​អង្គភាពក្រោមឱវាទ​អាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែន​ធនាគារ របស់អង្គភាព​សវនកម្មផ្ទៃក្នុងនៃ​អាជ្ញាធរសេវា​ហិរញ្ញវត្ថុ​មិនមែនធនាគារ (អ.ស.ហ.) ដោយមានការចូលរួម​ពី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តី​ជំនាញ​​​នៃអង្គភាព​សវនកម្មផ្ទៃក្នុង។ នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់​ជា​ធាតុ​ចូល​បន្ថែម​​ ​ដើម្បីឲ្យសេចក្ដីព្រាង​សេចក្ដីណែនាំ​នេះ…

កិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិស្តីពីការរៀបចំរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មអនុលោមភាព សមិទ្ធកម្ម និងហិរញ្ញវត្ថុរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃចន្ទ ​១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិស្តីពីការរៀបចំរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មអនុលោមភាព សមិទ្ធកម្ម និងហិរញ្ញវត្ថុរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់ការណែនាំ…