នារសៀលថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចំាខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅផែនការសកម្មភាពប្រចំាខែតុលា ឆ្នាំ២០២៦ ព្រមទាំងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចំាខែកញ្ញា ឆ្នាំ២០២៦ របស់នាយកដ្ឋានសវនកម្មទី២។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានសវនកម្មទី២។ ជាលទ្ធផលនៃកិច្ចប្រជុំលោកអនុប្រធានអង្គភាព បានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រចបានក្នុងខែកញ្ញា ឆ្នាំ២០២៦ ព្រមទាំងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់​នៃនាយកដ្ឋានសវនកម្មទី២។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព បានផ្តល់អនុសាសន៍ និងណែនាំតម្រង់ទិសដៅការងារ មួយចំនួនសម្រាប់អនុវត្តនៅខែបន្ទាប់ផងដែរ។ ជាចុងក្រោយលោកអនុប្រធានអង្គភាពបានថ្លែងអំណរគុណដល់មន្រ្តីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារអស់ពីកំលាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធិភាព និងគណនេយ្យភាព។ កិច្ចប្រជុំនេះត្រូវបានបញ្ចប់ប្រកបដោយផ្លៃផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។