នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំសមិទ្ធផលការងារប្រចាំខែកញ្ញា, ប្រចាំត្រីមាសទី៣, ប្រចាំ៩ខែ, របាយការណ៍សមិទ្ធកម្មនៃមន្រ្ដីអនុវត្តគម្រោងប្រចាំខែកញ្ញា ឆ្នាំ២០២៦, របាយការណ៍វាយតម្លៃមន្ត្រីដែលមានស្នាដៃឆ្នើមប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់នាយកដ្ឋានកិច្ចការទូទៅនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការទូទៅ។ ជាលទ្ធផលនៃកិច្ចប្រជុំ លោកអនុប្រធានអង្គភាព បានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានកិច្ចការទូទៅ។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព បានផ្តល់អនុសាសន៍ និងណែនាំតម្រង់ទិសដៅការងារសម្រាប់អនុវត្តបន្ត។ ជាចុងបញ្ចប់ លោកអនុប្រធានអង្គភាពបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារផងដែរ។ កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង ១០:០០នាទីព្រឹក ប្រកបដោយផ្លែផ្កានិងស្មារតីទទួលខុសត្រូវខ្ពស់។
