នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំកិច្ចប្រជុំបើកដាក់ឱ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) ដឹកនាំដោយ លោកស្រី នាន បូនី និងលោក សេង តុលា អគ្គនាយករងនៃ ន.គ.ស. អមដោយសហការី។ កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង ៨:៣០ នាទីព្រឹក និងបានបញ្ចប់នៅម៉ោង ៩:៣០ នាទីព្រឹកនាថ្ងៃដដែល ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។