នៅរសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំបើកដាក់ឱ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) ដឹកនាំដោយ លោកស្រី ថន កេណ្ណារ័ត្ន អគ្គនាយករងនៃ ន.ស.ស. អមដោយសហការី។ កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង ១៥:៣០ នាទីរសៀល និងបានបញ្ចប់នៅម៉ោង ១៦:៣០ នាទីរសៀលនាថ្ងៃដដែល។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។